គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

កូដឌីវ័រ

កាលបរិច្ឆេទ: ១០ តុលា ២០២៤ / សុខភាព / Author : ATH Sokren

កាលពីខែកញ្ញា គ្រូពេទ្យរោគស្រ្តី គ្រូពេទ្យព្យាបាលជំងឺទូទៅ និងគិលានុបដ្ឋាក គិលានុបដ្ឋាយិកាមកពីមន្ទីរពេទ្យរដ្ឋ និងឯកជន ព្រមទាំងឱសថការីមកពីតំបន់នានាដូចជាទីក្រុង San Pedro ទីក្រុង Daloa ទីក្រុង Man ទីក្រុង Bouaké ទីក្រុង Aboisso  និងទីក្រុង Abidjan បានចូលរួមសិក្ខាសាលាក្រោយឧត្តមសិក្សា ស្តីពីប្រូប៊ីយ៉ូទិក និងផលិតផលខេមប្រូប៊ីយ៉ូទិក ដោយមានការចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត Cheikh Lo ដែលជាគ្រូពេទ្យជំនាញខាងអាហារូបត្ថម្ភ។

ជាកិច្ចបើកកម្មវិធី លោកវេជ្ជបណ្ឌិតបានបញ្ចាំងវីដេអូមួយស្តីពីមីក្រូប៊ីយ៉ូត ដែលមាននៅក្នុងពោះវៀនមនុស្សយើង ហើយវីដេអូនេះដែរក៏ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង។ បន្ទាប់មក លោកក៏បានពន្យល់ពីផលវិបាកនៃកង្វះតុល្យភាពរបស់មីក្រូប៊ីយ៉ូតនេះ និងបានបង្ហាញពីដំណោះស្រាយដើម្បីធ្វើយ៉ាងណាឱ្យវាមានតុល្យភាពឡើងវិញតាមរយៈការប្រើប្រាស់ប្រូប៊ីយ៉ូទិក មុននឹងណែនាំផលិតផលខេមប្រូប៊ីយ៉ូទិក ដែលផលិតដោយក្រុមហ៊ុនខនហ្វីរេល និងប៉េប៉េអឹម។

ខេមប្រូប៊ីយ៉ូទិកដែលផលិតចេញពីរុក្ខជាតិសម្បូរទៅដោយប្រូប៊ីយ៉ូទិក គឺជាផលិតផលពិសេសតែមួយគ្មានពីរ ដែលប្រមូលផ្តុំទៅដោយសារជាតិប្រូប៊ីយ៉ូទិកបែបធម្មជាតិ និងមានជីវិតប្រមាណ៥០ប្រភេទ ដែលមាននៅក្នុងផ្លែញ។ ខេមប្រូប៊ីយ៉ូទិកជួយព្យាបាលយ៉ាងមានប្រសិទ្ធភាពសម្រាប់ការឈឺសន្លាក់ ជំងឺរលាក អាលែកហ្ស៊ី បញ្ហារំលាយអាហារ គ្រុនក្តៅ ឈឺក្បាល ញ័រទ្រូង វិលមុខ គេងមិនលក់ ស្ត្រេស និងក្រពេញប្រូស្តាតរីកធំ។

ឆ្លើយតបទៅនឹងសំណូមពររបស់អ្នកចូលរួម វេទិកាសម្រាប់ពិភាក្សាគ្នាជុំរិញប្រធានបទប្រូប៊ីយ៉ូទិកតាមអនឡាញត្រូវបានបង្កើតឡើង ក្រោយពីសិក្ខាសាលាមួយនេះត្រូវ​បាន​បញ្ចប់៕